ពិតជាប្លែក! រ៉ឺម៉ក់រទះគោថ្មី ឆ្នៃដោយកូនខ្មែរ (មានវីដេអូ)

ដោយ៖ ទី សារឿន​​ | ថ្ងៃចន្ទ ទី២៧ ខែសីហា ឆ្នាំ២០១៨​ | ចំណេះដឹងទូទៅ | 0 |
ពិតជាប្លែក! រ៉ឺម៉ក់រទះគោថ្មី ឆ្នៃដោយកូនខ្មែរ (មានវីដេអូ) ពិតជាប្លែក! រ៉ឺម៉ក់រទះគោថ្មី ឆ្នៃដោយកូនខ្មែរ (មានវីដេអូ)

នាពេលថ្មីៗនា នៅតាមបណ្ដាញផ្សព្វផ្សាយហ្វេសប៊ុក យើងឃើញមានវីដេអូឃ្លីបខ្លីមួយ បានបង្ហាញនូវរូបភាព​ដែលលោកពូម្នាក់​បាន​កែឆ្នៃរ៉ឺម៉ក់រទះគោ ដោយភ្ជាប់ជាមួយនឹងកង់ ធ្វើជាមធ្យោបាយសម្រាប់​ដឹកជញ្ជូនមួយ​យ៉ាងប្លែក​ភ្នែក​។


វាមិនត្រឹមតែជាការជីកគាស់យកមកប្រើប្រាស់ឡើងវិញរទះគោបុរាណខ្មែរឲ្យកូនខ្មែរជំនាន់ក្រោយបានឃើញបានស្គាល់នោះទេ តែវាថែមទាំងបានជួយកាត់បន្ថយការបំពុលបរិយាកាសបានថែមទៀតផង ព្រោះរ៉ឺម៉ក់រទះគោនេះ មិនបានប្រើប្រេងសាំងនោះទេ ព្រោះគឺ ត្រូវប្រើកម្លាំងធាក់ដូចជាកង់យើងធម្មតាអញ្ចឹង។


រទះគោ គឺជាមធ្យោបាយធ្វើដំណើរ និងដឹកជញ្ជូនដ៏ពេញនិយម និងសំខាន់បំផុតរបស់ខ្មែរយើងកាលពីសម័យមុន។ ប៉ុន្តែនា​ពេល​ប៉ុន្មាន​ឆ្នាំ​​ចុងក្រោយនេះ រទះគោដែលបងប្អូនពូមីង ជាពិសេសអ្នកស្រែចំការតែងតែប្រើប្រាស់វា សម្រាប់ការធ្វើដំណើរផ្លូវឆ្ងាយ ឬ​ដឹក​ជញ្ជូន​ផល្លា​នុផល និងសម្ភារៈធ្ងន់ៗជាដើមនេះស្ទើរតែបាត់បង់អស់ទៅហើយ ដែលបានជំនួសវិញដោយ​គោយន្ត ឬរថយន្តតូច​ធំ​យ៉ាង​សម្បូរ​បែប​។


ទោះបីជាឧបករណ៍គ្រឿងចក្រទំនើបៗបច្ចុប្បន្នអាចជួយឲ្យប្រជាកសិករមានភាពងាយស្រួលប្រើ ចំណេញពេលវេលា និង​មាន​ប្រសិទ្ធភាព​​ជាងការប្រើប្រាស់ឧបករណ៍បែបបុរាណនេះយ៉ាងណាក្ដី ក៏យើងមិនគួរបោះបង់ចោលនូវ រទះគោ ដែលជាឧបករណ៍បុរាណ បានបន្សល់ទុកពីដូនតារាប់ជំនាន់មកហើយនេះ ឲ្យឃ្លានឆ្ងាយ ឬបាត់បង់ពីមាតុភូមិយើងនោះទេ។ ត្បិតអីវាក៏ត្រូវបានគេចាត់ទុកថា ជាមរតកវប្បធម៌ដ៏មានតម្លៃ និងជាអត្តសញ្ញាណមួយរបស់ខ្មែរយើងផងដែរ។


បច្ចុប្បន្នក្មេងៗជំនាន់ក្រោយខ្លះ ស្ទើរតែមិនបានស្គាល់ថា រទះគោខ្មែរមានរាងយ៉ាងម៉េច និងត្រូវបានគេប្រើប្រាស់ដោយរបៀបណាផង។
ព្រោះតែរទះគោមានការប្រើប្រាស់នៅតាមទំបន់មួយចំនួនតូចប៉ុណ្ណោះ ជាពិសេសគឺនៅតាមភូមិស្រុកស្រែចម្ការដាច់ស្រយោល ហើយ​ក្រៅ​ពីនេះ យើងអាចត្រឹមឃើញមានការរៀបចំតុបតែង និងដាក់តាំងបង្ហាញនៅតាមមុខហាង ឬរមណីយដ្ឋានមួយចំនួន។

បញ្ចេញមតិ